នែ! សម្លាញ់ គ្នាសូមប្រាប់
កុំអាលប្រញាប់ តាមចិត្តចង់
ច្រណែននឹងក្អែក ក្លាយជាហង្ស
ធ្វើគ ធ្វើថ្លង់ ទើបហៅឆ្លាត ។
នរណាក៏ចង់ ដូចឯងដែរ
ចង់ផ្លាស់ចង់ប្រែ តែខ្លាចខាត
អ្នកតាស៊ីឡាក កុំសង្វាត
កំពឹសម្ជូរក្តាត ក៏យក្សស៊ី ។
អ្នកមានគេសែន ជ្រូក ទា មាន់
អ្នកក្រវិញបន់ ចេកមួយពីរ
យកជ្រូកស្តាយមាន់ គិតមមី
ចេកមាន់ក៏ស៊ី ជ្រូកក៏សោយ ។
ឈោងយកសំណែន អត់ទេថា
កុំភ័យចាំតា សន្យាឲ្យ
លាភ យស មានតិច គេចទៅក្រោយ
បិទភ្នែកបណ្តោយ ទៅតាមកម្ម៕