(ស្រី) ហាអើយ អឺងអើយ... ខែចេត្រឆ្នាំថ្មី ឧត្តរមានជ័យ យើងរាំលេង
(បន្ទៈ ឱ!ណា...ណាកែវកែវអើយ ខែចេត្រឆ្នាំថ្មី ឧត្តរមានជ័យ យើងរាំលេង)
បងប្អូនស្រីប្រុសចាស់ក្មេង នាំគ្នារាំលេង សុំពរជ័យ
(បន្ទៈ ឱ!ណា...ណាកែវកែវអើយ បងប្អូនស្រីប្រុសចាស់ក្មេង នាំគ្នារាំលេង សុំពរជ័យ) ។
(ប្រុស) ហាអើយ អឺងអើយ... ដូចចិត្តរៀមប៉ង បានជួបនួនល្អង នៅសួនថ្មី
(បន្ទៈ ឱ!ណា...ណាកែវកែវអើយ ដូចចិត្តរៀមប៉ង បានជួបនួនល្អង នៅសួនថ្មី)
យើងរាំទទួលសុខសួស្តី ឧត្តរមានជ័យសែនសប្យាយ
(បន្ទៈ ឱ!ណា...ណាកែវកែវអើយ យើងរាំទទួលសុខសួស្តី ឧត្តរមានជ័យសែនសប្យាយ) ។
(ស្រី) ហាអើយ អឺងអើយ... អូនតែងឃើ្បង ចូលឆ្នាំសព្វដង ទៅលេងឆ្ងាយ
(បន្ទៈ ឱ!ណា...ណាកែវកែវអើយ អូនតែងឃើ្បង ចូលឆ្នាំសព្វដង ទៅលេងឆ្ងាយ)
ឆ្នាំនេះឆ្ងល់ណាស់ម្តេចឆោមឆាយ ស្ម័គ្រចិត្ត ស្ម័គ្រកាយ នៅខេត្តខ្ញុំ
(បន្ទៈ ឱ!ណា...ណាកែវកែវអើយ ឆ្នាំនេះឆ្ងល់ណាស់ម្តេចឆោមឆាយ ស្ម័គ្រចិត្តស្ម័គ្រកាយ នៅខេត្តខ្ញុំ) ។
(ប្រុស) ហាអើយ អឺងអើយ... ទៅចោលម្តេចរួច បើចិត្តបងគួច ស្នេហ៍លើម៉ុម
(បន្ទៈ ឱ!ណា...ណាកែវកែវអើយ ទៅចោលម្តេចរួច បើចិត្តបងគួច ស្នេហ៍លើម៉ុម)
បងសូមប្រកាសដល់ចាស់ទុំ ដណ្តឹងយកម៉ុមធ្វើជាគូ
(បន្ទៈ ឱ!ណា...ណាកែវកែវអើយ បងសូមប្រកាសដល់ចាស់ទុំ ដណ្តឹងយកម៉ុមធ្វើជាគូ) ។