ស្ថានីយចតចិត្ត (Heart Station)

I- គេងគិតគេងនឹក រៀមរឹតស្នហា
បានស្គាល់សាវតា កបកល្យាណី
សម្អាតដួងចិត្ត សាងស្នេហ៍នឹងស្រី
សម្អាងភក្តី គង់ស្រីមេត្តា ។

II- ស្នេហ៍មិនឈ្នះស្និទ្ធ រៀមរឹតចំបែង
កណ្តោចម្នាក់ឯង កណ្តែងឪរា
មានតែបួងសួង ឥន្រ្ទព្រហ្មទេវតា
និមិត្តសីមា ជួយលោមចិត្តថ្លៃ។

R-បើអូនមិជឿ សូមសួរសារិកា
កាយចិត្តវាចា បងគួយអាល័យ
ស្រឡាញ់អូនណាស់ សំណព្វដួងចៃ
សូមផ្ញើនិស្ស័យ រួមរស់កៀកកើយ ។

IV-គ្រប់យ៉ាងបងស៊ូ ដើម្បីស្នេហ៍ស្មោះ
ជឿចិត្តបងចុះ ណាស្រស់ត្រាណត្រើយ
ស្ថានីយចតចិត្ត បងរកឃើញហើយ
ចាំតែចំលើយ អូនឆ្លើយថាស្នេហ៍៕