ផោម (PUEM)

ពាក្យផោមមួយមាត់ ដូចធម្មតា
តែបើពិចារ គិតឲ្យវែង
អាចចែកជាពីរ មិនមែនលេង
អ្នកមានផោម ផ្សេងពីអ្នកក្រ ។

អ្នកមានអ្នកធំ ពេលគេផោម
អ្នកតូចអ្នកក្រោម ចោមត្រេកអរ
បញ្ចើចបញ្ចើ ព្រួតទាំងស្រ
ថាដើរខ្យល់ល្អ មើលសាច់គេ ។

ខ្លះទៀតទោះស្អុយ មិនហ៊ានស្តី
ទ្រាំស្ងៀមធ្វើហី បន្ទរទ្វេ
ផោមធូម្លឹង ទើបបានគេហ៍
ធូធារម្ល៉េះទេ សុះពឹងពាក់ ។

បើអ្នកក្រផោម គេចោមជេរ
ថាស្អុយម្ល៉េះទេ ជួនចង់ធាក់
រអ៊ូបណ្តេញ គ្មាននាងអ្នក
ក្តិតវាអត់លក្ខណ៍ បានជាល្ហាម ៕